ក្រសួងសុខាភិបាលកម្ពុជា ព្រឹកថ្ងៃទី 27 មករា ឆ្នាំ 2021 នេះ បានឱ្យដឹងថា មិនមានករណីឆ្លងវីរុស Covid-19 ថ្មីនោះទេ ប៉ុន្តែ មានករណីជាសះស្បើយជាច្រើននាក់ ខណៈពិភពលោកមានករណីថ្មីជាង 523,962 នាក់។
ករណីជាសះស្បើយនៅកម្ពុជាសម្រាប់ព្រឹកនេះ មានចំនួន 11 នាក់ សុទ្ធតែជាពលករ ពលការិនី ដែលត្រលប់មក ពីប្រទេសថៃ។ ព័ត៌មានលម្អិត សូមអានតារាងខាងក្រោម។
គិតត្រឹមព្រឹកថ្ងៃទី 27 មករានេះ កម្ពុជាបានរកឃើញអ្នកឆ្លង Covid-19 សរុបចំនួន 460 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 423 នាក់ អ្នកកំពុងព្យាបាលចំនួន 37 នាក់។
នៅទូទាំងពិភពលោក ករណីឆ្លងវីរុស Covid-19 សរុប បានកើនដល់ 100,807,884 នាក់ ក្នុងនោះមាន 2,165,020 នាក់បានស្លាប់ និង 25,824,124 នាក់កំពុងសម្រាកព្យាបាល៕