ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី 25 ខែមករានេះ បានប្រកាសឱ្យដឹងថា កម្ពុជាមានករណីជាសះស្បើយពី Covid-19 ថ្មីចំនួន 4 នាក់ ខណៈមិនមានករណីវិជ្ជមាននោះទេនៅក្នុងរយៈពេល 24 ម៉ោងកន្លងទៅនេះ។
ករណីជាសះស្បើយនេះសុទ្ធតែជាពលករ ពលការិនីខ្មែរដែលត្រលប់មកពីប្រទេសថៃ ក្នុងនោះមានបុរសម្នាក់ និងស្ត្រីចំនួន 3 នាក់។ ព័ត៌មានបន្ថែម សូមអានតារាងខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 25 ខែមករា ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញករណីវិជ្ជមាននឹង Covid-19 សរុបចំនួន 458 នាក់ ក្នុងនោះមាន 409 នាក់បានជាសះស្បើយ និង 49 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នៅទូទាំងពិភពលោក Covid-19 បានឆ្លងទៅមនុស្សជាង 99,736,690 នាក់ និងសម្លាប់មនុស្សជាង 2,137,990 នាក់ ខណៈ 25,878,905 នាក់កំពុងព្យាបាល។ អ្នកជំងឺ Covid-19 បានជាសះស្បើយ មានចំនួន 71,718,569 នាក់៕