ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា ករណីវិជ្ជមានចំនួន 2 នាក់ ដែលទើបត្រូវបានរកឃើញក្នុងអំឡុងមួយយប់និងមួយថ្ងៃកន្លងទៅនេះគឺជាករណីនាំចូល។
ក្នុងចំណោមអ្នកវិជ្ជមានខាងលើគឺមាន 1 ករណីជាពលករខ្មែរមកពីប្រទេសថៃ និងមួយករណីទៀតជាស្ត្រីអ្នកដំណើរមកពីសហរដ្ឋអាមេរិក។ ព័ត៌មានលម្អិតសូមអានតារាងខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 24 មករា ឆ្នាំ 2021 នេះ កម្ពុជាមានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 458 នាក់ ក្នុងនោះមាន 405 នាក់បានជាសះស្បើយ និង 53 នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
នៅទូទាំងពិភពលោក មានអ្នកវិជ្ជមាននឹង Covidd-19 សរុប 99,298,747 នាក់ ក្នុងនេះមាន 2,128,755 នាក់បានបាត់បង់ជីវិត និង 71,351,096 នាក់បានជាសះស្បើយ។ អ្នកកំពុងវិជ្ជមាននឹង Covid-19 មានចំនួន 25,818,483 នាក់៕