ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា ក្នុងអំឡុងមួយថ្ងៃនិងមួយយប់កន្លងទៅនេះ កម្ពុជាមិនមានករណីវិជ្ជមាននឹង Covid-19 នោះទេ ក្នុងគ្រាដែលពិភពលោករកឃើញករណីឆ្លងថ្មីចំនួន 23,412 នាក់។
គិតត្រឹមព្រឹកថ្ងៃទី 23 ខែមករា ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 456 នាក់ ក្នុងនោះមាន 403 នាក់បានជាសះស្បើយ និង 53 នាក់ កំពុងព្យាបាល។
នៅទូទាំងពិភពលោក មកដល់បច្ចុប្បន្ន Covid-19 បានសម្លាប់មនុស្សចំនួន 2,116,159 នាក់នៅក្នុងចំណោមអ្នកជំងឺសរុបចំនួន 98,736,967 នាក់ ក្នុងនេះមាន 70,911,582 នាក់បានជាសះស្បើយ និង 25,709,254 នាក់កំពុងទទួលការព្យាបាល។ ក្នុងចំណោមអ្នកកំពុងព្យាបាល មាន 111,239 នាក់ ស្មើនឹង 0.4% អាចបាត់បង់ជីវិតដោយសារអាការធ្ងន់ធ្ងរ៕