ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នៅក្នុងរយៈពេល 24 ម៉ោងកន្លង មានអ្នកឆ្លងវីរុស Covid-19 ចំនួន 3 នាក់ត្រូវបានរកឃើញ ហើយអ្នកជំងឺទាំងនេះគឺសុទ្ធតែជាករណីនេះចូលដែលមិនមែនជាពលករត្រលប់ពីប្រទេសថៃ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងករណីរកឃើញថ្មីនេះ សូមបន្តអានរបាយការណ៍ខាងក្រោមរបស់ក្រសួងសុខាភិបាលកម្ពុជា។
គិតត្រឹមព្រឹកថ្ងៃទី 22 ខែមករា ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 456 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 399 នាក់ និងអ្នកកំពុងព្យាបាលមានចំនួន 59 នាក់។
នៅទូទាំងពិភពលោក ករណីវិជ្ជមាននឹង Covid-19 សរុប បានកើនដល់ 98,050,016 នាក់ ក្នុងនោះមានអ្នកស្លាប់សរុបចំនួន 2,098,160 នាក់ និងអ្នកជាសះស្បើយចំនួន 70,446,519 នាក់។ ក្នុងចំណោមអ្នកជំងឺដែលកំពុងព្យាបាលចំនួន 25,505,337 នាក់គឺមាន 111,298 នាក់កំពុងមានអាការធ្ងន់ធ្ងរ អាចប្រឈមនឹងការស្លាប់គ្រប់ពេល៕