ក្រសួងសុខាភិបាលកម្ពុជាឱ្យដឹង បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មីចំនួន 7 ករណីបន្ថែមទៀត នាំឱ្យតួលេខសរុបនៃអ្នកវិជ្ជមាន កើនដល់ 448 នាក់។
ករណីវិជ្ជមាននៅក្នុងថ្ងៃទី 19 ខែមករាទាំង 7 នាក់នេះ សុទ្ធតែជាពលករ និងពលការិនីខ្មែរ ដែលទើបត្រលប់មកពីប្រទេសថៃ។ ព័ត៌មានលម្អិតសូមអានតារាងខាងក្រោម។
គិតត្រឹមព្រឹកថ្ងៃទី 19 មករានេះ អ្នកវិជ្ជមាននឹង Covid-19 នៅកម្ពុជាមានចំនួន 448 នាក់ ក្នុងនោះមាន 392 នាក់បានជាសះស្បើយ និង 56 នាក់កំពុងសម្រាកព្យាបាល។
នៅទូទាំងពិភពលោក អ្នកវិជ្ជមាននឹង Covid-19 សរុប បានកើនដល់ 96,571,899 នាក់ ខណៈអ្នកស្លាប់កើនដល់ 2,063,454 នាក់ និងអ្នកជាសះស្បើយមានចំនួន 69,217,638 នាក់។ អ្នកជំងឺ Covid-19 ដែលកំពុងព្យាបាល មានចំនួន 25,290,807 នាក់ ក្នុងនោះមាន 112,028 នាក់កំពុងប្រឈមនឹងហានិភ័យបាត់បង់ជីវិត៕