ក្នុងថ្ងៃទី 19 មករា បណ្ដាប្រទេសនៅក្នុងតំបន់ ASEAN បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ជាង 16,000 នាក់ ខណៈតួលេខអ្នកស្លាប់ថ្មីកើនលើសពី 300 នាក់។
យោងតាមស្ថិតិរបស់ទំព័រ Worldometers គិតត្រឹមម៉ោង 23 និង 59 នាទី ថ្ងៃទី 19 មករា បណ្ដាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 1,806,077 នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 40,310 នាក់ និងអ្នកជាសះស្បើយ 1,534,045 នាក់។
ក្នុងរយៈពេល 24 ម៉ោងកន្លងទៅ តំបន់អាស៊ីអាគ្នេយ៍មានប្រទេសចំនួន 4 ដែលមានអ្នកស្លាប់ដោយសារ Covid-19 ក្នុងនោះ ឥណ្ឌូនេស៊ីមានដល់ទៅជាង 300 ករណី។ ជាមួយនឹងករណីឆ្លងថ្មីជាង 10,000 នាក់ ប្រទេសឥណ្ឌូនេស៊ីនៅតែជាសម្បុកវីរុស Covid-19 ធំជាងគេនៅក្នុងតំបន់។
ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខពីរបន្ទាប់ពីឥណ្ឌូនេស៊ី ដោយមានករណីឆ្លងសរុប 165,371 នាក់ ក្នុងនោះមានករណីថ្មីជាង 3,600 នាក់ ក្នុងថ្ងៃទី 19 មករា។ ហ្វីលីពីន រកឃើញករណីថ្មីចំនួន 1,357 នាក់ នាំឱ្យតួលេខសរុបកើនដល់ 504,084 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 9,978 នាក់។ ប្រទេសថៃទើបរកឃើញករណីថ្មី 171 នាក់។ ចំណែកប្រ៊ុយណេ ទីម័រខាងកើត និងឡាវ ពុំមានករណីវិជ្ជមានថ្មី៕