ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី 19 មករានេះ បានឱ្យដឹងថា មនុស្ស 2 នាក់ត្រូវបានរកឃើញមានផ្ទុក Covid-19 សុទ្ធតែជាករណីនេះចូល។ សម្រាប់ព័ត៌មានលម្អិតសូមអានតារាងខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 19 ខែមករានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 441 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 386 នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន 55 នាក់។
នៅទូទាំងពិភពលោក អ្នកវិជ្ជមាននឹង Covid-19 សរុបបានកើនដល់ 95,989,807 នាក់ អ្នកស្លាប់ដោយសារវីរុសនេះបានកើនដល់ 2,048,553 នាក់ ខណៈអ្នកជាសះស្បើយមានចំនួន 68,607,983 នាក់។ ក្នុងចំណោមអ្នកកំពុងព្យាបាលចំនួន 25,333,271 នាក់ មាន 111,841 នាក់កំពុងប្រឈមនឹងហានិភ័យនៃការស្លាប់ដោយសារអាការធ្ងន់ធ្ងរ។