នៅក្នុងអំឡុង 24 ម៉ោងកន្លងទៅនេះ កម្ពុជាមិនមានករណីវិជ្ជមាននឹង Covid-19 នោះទេ ខណៈពិភពលោកទាំងមូលរកឃើញ 531,138 នាក់ ដែលជាករណីវិជ្ជមានថ្មី។
ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា សម្រាប់ 24 ម៉ោងមកនេះ កម្ពុជាមិនមានករណីវិជ្ជមាននឹង Covid-19 ប៉ុន្តែមានករណីជាសះស្បើយចំនួន 1 នាក់។ អ្នកជំងឺដែលបានជាសះស្បើយនេះគឺជាពលការិនីខ្មែរមកពីប្រទេសថៃ។ ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម។
គិតមកដល់ថ្ងៃទី 18 មករា ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកឆ្លង Covid-19 សរុបចំនួន 439 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 386 នាក់ និងអ្នកកំពុងព្យាបាលចំនួន 53 នាក់។
នៅទូទាំងពិភពលោក ករណីវិជ្ជមាននឹង Covid-19 បានកើនឡើងដល់ 95,464,775 នាក់ ក្នុងនោះមាន 2,039,083 បានបាត់បង់ជីវិត។ ក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ ពិភពលោកបានរកឃើញអ្នកឆ្លងថ្មីចំនួន 531,138 នាក់ និងអ្នកស្លាប់ថ្មីចំនួន 9,151 នាក់។ សម្រាប់តួលេខនៃអ្នកកំពុងទទួលការព្យាបាល មានចំនួន 25,270,240 នាក់ ក្នុងនោះមាន 113,222 នាក់ កំពុងប្រឈមនឹងហានិភ័យនៃការស្លាប់ ដោយសារមានអាការធ្ងន់ធ្ងរ៕