ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកឆ្លង Covid-19 ចំនួន 15 នាក់បន្ថែមទៀតក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ នាំឱ្យតួលេខសរុបបានកើនដល់ 426 នាក់។
អ្នកវិជ្ជមានទាំង 15 នាក់ចុងក្រោយនេះ សុទ្ធតែជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃ។ ព័ត៌មានលម្អិត សូមអានបញ្ជីខាងក្រោម។
គិតមកដល់បច្ចុប្បន្ន (15 មករា) អ្នកជំងឺ Covid-19 ចំនួន 381 នាក់បានជាសះស្បើយ ខណៈ 45 នាក់កំពុងព្យាបាល នៅក្នុងចំណោមអ្នកជំងឺសរុប 426នាក់។
នៅទូទាំងពិភពលោក បច្ចុប្បន្ន មានអ្នកជំងឺ Covid-19 សរុបចំនួន 93,458,721 នាក់ ក្នុងនោះមាន 2,000,453 នាក់បានស្លាប់ និង 66,754,559 នាក់បានជាសះស្បើយ ខណៈអ្នកកំពុងព្យាបាលមានចំនួន 24,703,709 នាក់ ដែលក្នុងនេះដែរក៏មានអ្នកជំងឺ 111,779 នាក់អាចនឹងបាត់បង់ជីវិតព្រោះតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ៕