ក្រសួងសុខាភិបាលកម្ពុជា ព្រឹកនេះ បានឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុស Covid-19 សរុបចំនួន 13 នាក់បន្ថែមទៀត ធ្វើឱ្យតួលេខសរុបបានកើនឡើងដល់ 411 នាក់។
សម្រាប់ព័ត៌មានលម្អិតស្ដីអំពីករណីវិជ្ជមានទាំង 13 នាក់ខាងលើនេះ សូមបន្តអាចតារាងខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 14 មករា ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 411 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 377 នាក់ និង 34 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដោយឡែកនៅទូទាំងពិភពលោក មានអ្នកឆ្លង Covid-19 សរុបចំនួន 92,747,904 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 1,985,405 នាក់ អ្នកជាសះស្បើយចំនួន 66,276,344 នាក់ និងអ្នកកំពុងព្យាបាលមានចំនួន 24,486,155 នាក់ ដែលក្នុងនេះដែរ មានអ្នកជំងឺចំនួន 110,673 នាក់កំពុងប្រឈមនឹងការបាត់បង់ជីវិតដោយសារអាការធ្ងន់ធ្ងរ៕