ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 6 នាក់បន្ថែមទៀត នាំឱ្យតួលេខសរុបកើនដល់ 398 នាក់។
ករណីឆ្លងថ្មីខាងលើនេះ សុទ្ធតែបានកើតឡើងចំពោះពលការិនីជនជាតិខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ។ ព័ត៌មានលម្អិតនៃករណីឆ្លងវីរុសថ្មីនេះ សូមអានតារាងខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 13 មករានេះ កម្ពុជាមានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 398 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 376 នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន 22 នាក់។
នៅទូទាំងពិភពលោក មានមនុស្សជាង 91,968,000 នាក់បានឆ្លងវីរុស Covid-19 ខណៈអ្នកស្លាប់ដោយសារវីរុសនេះកើនដល់ជាង 1,968,000 នាក់ និងអ្នកកំពុងព្យាបាលមានចំនួនជាង 24,219,400 នាក់។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួនជាង 65,780,000 នាក់។ ក្នុងរយៈពេល 24 ម៉ោងកន្លងទៅនេះ ពិភពលោករកឃើញអ្នកឆ្លងថ្មីចំនួន 16,595 នាក់់៕