ក្រសួងសុខាភិបាលកម្ពុជានាព្រឹកនេះបានឱ្យដឹងថា មិនមានអ្នកវិជ្ជមាននឹង Covid-19 នោះទេ ក្នុងរយៈពេល 24 ម៉ោងកន្លងទៅនេះ ប៉ុន្តែមានអ្នកជាសះស្បើយចំនួន 2 នាក់។
សម្រាប់ព័ត៌មានស្ដីអំពីអ្នកជំងឺ Covid-19 ដែលបានជាសះស្បើយ សូមអានតារាងខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 12 ខែមករា ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 392 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 376 នាក់ និងអ្នកកំពុងព្យាបាលចំនួន 16 នាក់។