ក្រសួងសុខាភិបាលបានឱ្យដឹងថា បានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន 6 នាក់ទៀតក្នុងអំឡុង 24 ម៉ោងកន្លងទៅនេះ នាំឱ្យតួលេខសរុបនៃអ្នកបានឆ្លងវីរុសកើនដល់ 391 នាក់។
អ្នកវិជ្ជមាននឹង Covid-19 ទាំងនេះ សុទ្ធតែជាពលករិនីខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ។ ព័ត៌មានលម្អិតសូមអានបញ្ជីខាងក្រោម។
គិតមកដល់ថ្ងៃទី 10 ខែមករានេះ កម្ពុជាមានអ្នកឆ្លងវីរុសសុរបចំនួន 391 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 371 នាក់ និងអ្នកកំពុងព្យាបាលចំនួន 20 នាក់។
នៅទូទាំងពិភពលោក តួលេខអ្នកវិជ្ជមាននឹង Covid-19 សរុបបានឡើងដល់ 90,054,768 នាក់ ក្នុងនោះអ្នកស្លាប់បានកើនដល់ 1,933,575 នាក់ និងអ្នកកំពុងព្យាបាលមានចំនួន 23,670,346 នាក់ ខណៈអ្នកជំងឺបានជាសះស្បើយមានចំនួន 64,450,847 នាក់៕