ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 8 ខែមករានេះ បានឱ្យដឹងថា បានរកឃើញករណីវិជ្ជមាននឹង Covid-19 ថ្មីចំនួន 1 នាក់ទៀតដែលជាពលការិនីទើបតែត្រលប់មកពីប្រទេសថៃ។
ករណីខាងលើនេះកើតឡើងចំពោះស្ត្រីជនជាតិខ្មែរ អាយុ 33 ឆ្នាំ នៅស្រុកបវេល ខេត្តបាត់ដំបង។ ព័ត៌មានលម្អិតសូមអានតារាងខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 8 ខែមករា ឆ្នាំ 2021 នេះ តួលេខសរុបនៃអ្នកឆ្លងវីរុស Covid-19 នៅកម្ពុជា បានឡើងដល់ 386 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 362 នាក់ និងអ្នកកំពុងព្យាបាលមានចំនួន 24 នាក់។
នៅទូទាំងពិភពលោក មានអ្នកឆ្លង Covid-19 សរុបចំនួន 88,459,051 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 1,905,209 នាក់ និង 63,595,615 នាក់បានជាសះស្បើយ ខណៈ 22,958,227 នាក់កំពុងទទួលការព្យាបាល ដែលក្នុងនេះមាន 108,292 នាក់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត៕