ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 7 មករា ឆ្នាំ 2021 នេះ បានប្រកាសថា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 2 ករណីបន្ថែម នាំឱ្យតួលេខសរុបនៃអ្នកឆ្លងវីរុសឡើងដល់ 385 នាក់។
ករណីវិជ្ជមានទាំង 2 នាក់ខាងលើ រួមមាន៖ ទីមួយគឺបុរសជនជាតិខ្មែរ អាយុ 26 ឆ្នាំ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ជាពលករទើបតែត្រលប់មកពីប្រទេសថៃ និងទីពីរគឺបុរសជនជាតិខ្មែរ អាយុ 25 ឆ្នាំ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាពលករទើបត្រលប់មកពីប្រទេសថៃដូចគ្នា។
គិតមកដល់ព្រឹកថ្ងៃទី 7 ខែមករានេះ កម្ពុជាបានរកឃើញករណីវិជ្ជមាននឹង Covid-19 សរុបចំនួន 385 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 362 នាក់ និងអ្នកជំងឺកំពុងព្យាបាលចំនួន 23 នាក់។
នៅទូទាំងពិភពលោក គិតមកពេលនេះ មានអ្នកឆ្លងវីរុសសរុប 87,618,339 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 1,889,524 នាក់ និងអ្នកបានជាសះស្បើយចំនួន 63,119,308 នាក់។ ក្នុងចំណោមអ្នកកំពុងព្យាបាលចំនួន 22,609,507 នាក់ មាន 108,922 នាក់អាចបាត់បង់ជីវិតដោយសារមានអាការធ្ងន់ធ្ងរ។ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ពិភពលោករកឃើញអ្នកឆ្លងថ្មីចំនួន 779,691 នាក់៕