ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា បានរកឃើញករណីវិជ្ជមាននឹង Covid-19 ថ្មី ចំនួន 1 នាក់ទៀត នាំឱ្យតួលេខអ្នកឆ្លងវីរុសនេះសរុបឡើងដល់ 362 នាក់។
អ្នកវិជ្ជមានថ្មីនេះគឺជាបុរសជនជាតិខ្មែរ អាយុ 28 ឆ្នាំ នៅខេត្តប៉ៃលិន ជាពលករដែលទើបត្រលប់មកពីប្រទេសថៃ។ ព័ត៌មានលម្អិត សូមអាចតារាងខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 6 មករា ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 383 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 362 នាក់ និងអ្នកកំពុងទទួលការព្យាបាលមានចំនួន 21 នាក់។
នៅទូទាំងពិភពលោកឯណោះវិញ បច្ចុប្បន្ន តួលេខនៃអ្នកបានឆ្លងវីរុសនេះ បានកើនឡើងដល់ 86,806,579 នាក់ ក្នុងនោះមានអ្នកស្លាប់ដល់ទៅ 1,874,318 នាក់ និងអ្នកជាសះស្បើយមានចំនួន 61,520,911 នាក់ ខណៈអ្នកកំពុងទទួលការព្យាបាលមានចំនួន 23,411,350 នាក់ ហើយក្នុងចំណោមនេះក៏មានអ្នកជំងឺ 107,872 នាក់ កំពុងប្រឈមនឹងការបាត់បង់ជីវិតដោយសារមានអាការធ្ងន់ធ្ងរ៕