ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ កម្ពុជាមិនមានអ្នកឆ្លង Covid-19 និងអ្នកជាសះស្បើយពីជំងឺនេះទេ ខណៈករណីឆ្លង Covid-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ 86,078,724 នាក់។
គិតត្រឹមព្រឹកថ្ងៃទី 5 ខែមករា ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 382 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 362 នាក់ ខណៈអ្នកជំងឺចំនួន 20 នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សម្រាប់ព័ត៌មានលម្អិត សូមអានទិន្នន័យក្នុងតារាងខាងក្រោម។
នៅទូទាំងពិភពលោកឯណោះវិញ អ្នកដែលបានឆ្លងវីរុស Covid-19 សរុប មានចំនួន 86,078,724 នាក់ ក្នុងនោះ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន 61,021,418 នាក់ អ្នកកំពុងទទួលការព្យាបាលមានចំនួន 23,197,547 នាក់។ ក្នុងចំណោមអ្នកដែលកំពុងព្យាបាល មាន 107,848 ករណីកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត៕