ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 4 ខែមករា ឆ្នាំ 2021 នេះ បានឱ្យដឹងថា បានរកឃើញករណីវិជ្ជមាននឹង Covid-19 ថ្មី ចំនួន 1នាក់ទៀត ដែលជាករណីនាំចូល។
អ្នកវិជ្ជមាននឹង Covid-19 នេះគឺជាពលការិនីជនជាតិខ្មែរ អាយុ 21ឆ្នាំ នៅខេត្តប៉ៃលិន។ ស្ត្រីរូបនេះទើបតែត្រលប់មកពីប្រទេសថៃកាលពីថ្ងៃទី 1មករា ឆ្នាំ2021។
គិតមកដល់ព្រឹកថ្ងៃទី 4មករានេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 382នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 362នាក់ និងអ្នកកំពុងព្យាបាលចំនួន 20នាក់។