ក្រសួងសុខាភិបាលកម្ពុជាឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 1 ករណីបន្ថែមទៀត ដែលជាករណីនាំចូល។
អ្នកជំងឺខាងលើនេះគឺជាស្ត្រីអាមេរិកាំងដើមកំណើតខ្មែរ អាយុ 36 ឆ្នាំ ស្នាក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ ស្ត្រីនេះធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់ជើងហោះហើរនៅកោះតៃវ៉ាន់ មុននឹងមកដល់កម្ពុជានៅថ្ងៃទី 1 ខែមករា ឆ្នាំ2021។
គិតមកដល់ព្រឹកថ្ងៃទី 2 ខែមករានេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 379 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 322 នាក់ និងកំពុងព្យាបាល មានចំនួន 17 នាក់៕