ព្រឹកថ្ងៃទី 1 ខែមករា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា បានរកឃើញករណីវិជ្ជមាននឹង Covid-19 ថ្មីចំនួន 12 នាក់បន្ថែមទៀត នាំឱ្យតួលេខសរុបនៃអ្នកឆ្លងវីរុសនេះនៅកម្ពុជាឡើងដល់ 378 នាក់។
អ្នកវិជ្ជមានទាំង 12 នាក់នេះ សុទ្ធតែជាពលករ ពលការិនីដែលបានត្រលប់មកពីប្រទេសថៃ។ សម្រាប់ព័ត៌មានលម្អិតស្ដីអំពីករណីវិជ្ជមានទាំងនេះ សូមអានទិន្នន័យក្នុងតារាងរបស់ក្រសួងសុខាភិបាលកម្ពុជាដែលមាននៅខាងក្រោមនៃអត្ថបទនេះ។
គិតមកដល់ថ្ងៃទី 1 ខែមករា ឆ្នាំ 2021 កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 378 នាក់ ក្នុងនោះមាន 362 នាក់បានជាសះស្បើយ និង 16 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។