
ពិភពលោកបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបជាង 82,291,830 នាក់ ក្នុងនោះកម្ពុជាមាន 364 ករណី។
គិតមកដល់ព្រឹកថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2020 នេះ កម្ពុជាបានធ្វើតេស្តរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 364 នាក់ ក្នុងនោះមាន 361 នាក់បានជាសះស្បើយ និង 3 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លទ្ធផលនៃការធ្វើតេស្តកាលពីថ្ងៃទី 29 ខែធ្នូ បានបង្ហាញថា ពុំមានករណីឆ្លងថ្មីនោះទេ ប៉ុន្តែ មានអ្នកជាសះស្បើយចំនួន 1 នាក់បន្ថែមទៀត។ កម្ពុជាពុំទាន់មានករណីបាត់បង់ជីវិតដោយសារការឆ្លងវីរុស Covid-19 នៅឡើយ។
នៅទូទាំងពិភពលោកឯណោះវិញ គិតត្រឹមព្រឹកនេះដែរ មានអ្នកវិជ្ជមានសរុបចំនួន 82,291,833 នាក់ ក្នុងនោះមានអ្នកជំងឺ 1,795,172 នាក់បានស្លាប់ និង58,311,965 នាក់បានជាសះស្បើយ ខណៈដែលអ្នកជំងឺ 105,936 នាក់កំពុងមានអាការធ្ងន់ធ្ងរនៅក្នុងចំណោមអ្នកជំងឺទាំង 22,184,696 នាក់ ដែលកំពុងសម្រាកព្យាបាល។

ប្រទេសដែលមានអ្នកជំងឺ Covid-19 លើសពី 1 លាននាក់ មានចំនួន 18 ប្រទេស រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស ទួរគី អ៊ីតាលី អេស្ប៉ាញ អាល្លីម៉ង់ កូឡុំប៊ី អាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ អ៊ីរ៉ង់ អ៊ុយក្រែន អាហ្វ្រិកខាងត្បូង និងប្រទេសប៉េរូ៕
ប្រភព៖ ក្រសួងសុខាភិបាលកម្ពុជា, Worldometers
