6.ខ្ទប់មាត់ និងលាងដៃពេលកណ្តាស់រួច
មានមេរោគច្រើនប្រភេទណាស់នៅក្នុងទឹកមាត់ពេលយើងក្អក ឬកណ្តាស់ចេញមក ដូចជា មេរោគផ្តាសាយ មេរោគកញ្រ្ចឹលជាដើម។ល។ បង្ហាត់ឱ្យក្មេងៗចេះលើកដៃខ្ទប់មាត់ពេលក្អក ឬកណ្តាស់ រួចហើយលាងដៃនឹងសាប៊ូឱ្យបានស្អាតដើម្បីការពារការចម្លងរោគទៅគ្នាទៅវិញទៅមក។
7.ខំប្រឹង និងព្យាយាម ដើម្បីធ្វើឱ្យបានល្អបំផុត មិនមែនដើម្បីឱ្យក្លាយជាមនុស្សពូកែបំផុតនោះទេ
នៅក្នុងពិភពនៃការប្រកួតប្រជែង និងសម្ពាធដែលគ្មានហេតុផល គ្មាននរណាម្នាក់ទទួលបានគ្រប់យ៉ាងដែលខ្លួនចង់បាននោះឡើយ។ ចូរបង្រៀនឱ្យកូនបានដឹងថា គេបានប្រើប្រាស់ភាពជំនាញរបស់គេយ៉ាងអស់ពីសមត្ថភាពហើយ នោះគឺជាមោទនភាពរបស់ខ្លួនយើង មិនមែនស្ថិតនៅលើការសម្រេចរបស់អ្នកដទៃនោះទេ។ បង្រៀនឱ្យគេយល់ថា កុំរីករាយនឹងរង្វាន់ខ្លាំងជ្រុលពេក តែចូរផ្តល់ភាពសំខាន់ទៅលើការអភិវឌ្ឍ និងលទ្ធផលនៃការព្យាយាមរបស់ខ្លួនយើងវិញ ទើបប្រសើរជាង។
8.ចេះបរិភោគអាហារដែលមានគុណប្រយោជន៍
កុំឱ្យកុមារញៀនអាហារដែលមិនសូវមានប្រយោជន៍រហូតក្លាយជានិស្ស័យ ដែលនាំឱ្យកើតរោគធាត់ និងប្រថុយនឹងការកើតជំងឺទឹកនោមផ្អែមនៅពេលធំឡើង។ ចូរបង្ហាត់ឲ្យចេះបរិភោគបន្លែ និងផ្លែឈើដែលមានគុណប្រយោជន៍ឱ្យបានញឹកញាប់។
9.ចូលបន្ទប់ទឹករៀងរាល់ពេលព្រឹក
កុមារគួរតែត្រូវបានបង្ហាត់ឱ្យយល់ដឹងពីការបន្ទោរបង់ប្រចាំថ្ងៃ។ គ្រូពេទ្យបានបញ្ជាក់ថា អាការដាស់តឿនទាក់ទិននឹងប្រព័ន្ធបន្ទោរបង់របស់រាងកាយតែងកើតឡើងច្រើនបំផុត គឺក្នុងអំឡុងពេលក្រោយអាហារពេលព្រឹក ហើយក្មេងៗគួរតែមានពេលចូលបន្ទប់ទឹកនៅពេលនោះ។
10.ចេះគ្រប់គ្រងកំហឹង
មិនថាតែអាការក្រេវក្រោធ ឬការបញ្ចេញទឹកមុខបង្ហាញពីអារម្មណ៍ជំនួសឱ្យការទម្លាយវាចេញមកក៏ដោយ អាណាព្យាបាលគួរបង្ហាត់ឱ្យកូនៗចេះទប់ និងគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង និងចេះសម្របសម្រួលក្នុងគ្រប់ស្ថានការណ៍ ដោយប្រាប់កូនៗថា អារម្មណ៍ទាំងនោះ។ ត្រូវចេះពិចារណាក្នុងកម្រិតណាមួយសិន មុននឹងបង្ហាញវាចេញមក ឬក៏បោះបង់់វាចោល មិនបាច់នឹកដល់វាតែម្តង រឹតតែប្រសើរទៅទៀត។
រឿងការមើលថែទាំកុមារ ប្រៀបដូចជាការដាំដើមឈើដែរ បើសិនជាមនុស្សធំយកចិត្តទុកដាក់ ឧស្សាហ៍រៀបចំតុបតែង និងផ្តល់ឱ្យនូវអ្វីដែលស័ក្តិសមនោះ ដើមឈើជាទីស្រឡាញ់របស់យើងនឹងរីកលូតលាស់ធំធាត់យ៉ាងល្អស្អាត និងរឹងមាំមិនខាន៕