បញ្ហាវីរុស Covid-19 នៅក្នុងតំបន់ជាច្រើនលើពិភពលោក ពិសេសគឺនៅអឺរ៉ុប និងអាមេរិក មិនបានថមថយសោះឡើយ ខណៈនៅអាស៊ីមានប្រទេសមួយចំនួនកំពុងប្រឈមនឹងការកើនឡើងខ្ពស់នៃករណីឆ្លង។
ទ្វីបអឺរ៉ុប៖ អ្នកបានឆ្លងវីរុស 21,965,000នាក់ អ្នកស្លាប់ 507,898នាក់ អ្នកជំងឺកំពុងព្យាល 10,892,782នាក់ ក្នុងនេះដែរក៏មានជាង 26ពាន់នាក់មានអាការធ្ងន់ធ្ងរ។
អាមេរិកខាងជើង៖ អ្នកជំងឺសរុប 21,705,294នាក់ អ្នកស្លាប់ 487,014នាក់ និង 7,973,324នាក់កំពុងព្យាបាល ខណៈដែលតំបន់អាមេរិកខាងត្បូង មនុស្សចំនួន 352,881នាក់បានស្លាប់ ក្នុងចំណោមអ្នកជំងឺសរុប 12,679,100នាក់។
ទ្វីបអាស៊ី៖ អ្នកជំងឺសរុប 20,039,153នាក់ អ្នកស្លាប់ 326,661នាក់ និង 1,334,990នាក់កំពុងព្យាបាល។
អាហ្វិក៖ អ្នកជំងឺសរុប 2,585,246នាក់ អ្នកស្លាប់សរុប 60,778នាក់ និង 358,691នាក់កំពុងសម្រាកព្យាបាល។
ទ្វីបអូសេអានី៖ មនុស្សចំនួន 47,704នាក់បានឆ្លង Covid-19 ក្នុងនោះមាន 1,051នាក់បានស្លាប់ និង 13,345នាក់បានបាត់បង់ជីវិត។
សម្រាប់កម្ពុជាវិញ៖ មានអ្នកជំងឺសរុប 363នាក់ (ករណីឆ្លងថ្ងៃនេះ មិនមាន) អ្នកបានជាសះស្បើយ 351នាក់ និង 12នាក់កំពុងទទួលការព្យាបាល។ ព័ត៌មានលម្អិត សូមមើលតារាងខាងក្រោម។
ជាសរុប ទូទាំងពិភពលោកបានរកឃើញអ្នកឆ្លង Covid-19 ចំនួន 79,023,118នាក់ អ្នកស្លាប់ដោយសារវីរុសនេះបានកើនដល់ 1,736,298នាក់ អ្នកកំពុងព្យាបាលមានចំនួន 21,685,528នាក់ ខណៈអ្នកជាសះស្បើយមានចំនួន 55,601,292នាក់៕