ក្នុងរយៈពេល 24ម៉ោងកន្លងទៅនេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 2នាក់បន្ថែមទៀត ដែលជាករណីនាំចូល។
ករណីវិជ្ជមានចំនួន 2នាក់នេះរួមមាន៖
ទីមួយ៖ បុរសជនជាតិហ្ស៊កដានី អាយុ 47ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសហ្ស៊កដានី ឆ្លងកាត់តាមកូរ៉េខាងត្បូង មុននឹងមកដល់កម្ពុជានៅថ្ងៃទី10ធ្នូ 2020។
ទីពីរ៖ បុរសជនជាតិខ្មែរ អាយុ 32ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសម៉ាលី បន្តជើងហោះហើរនៅកូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងៃទី11ធ្នូ 2020។
គិតមកដល់ថ្ងៃទី 13ធ្នូនេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 359នាក់ ក្នុងនោះមាន 307នាក់បានជាសះស្បើយ និង 52នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។