នាព្រឹកថ្ងៃទី 11ធ្នូ ឆ្នាំ2020 នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មី 1ករណីបន្ថែមទៀត នាំឱ្យតួលេខសុរបនៃអ្នកបានឆ្លងវីរុសនេះនៅកម្ពុជា កើនដល់ 357នាក់។
ករណីឆ្លង Covid-19 ថ្មីនេះ បានកើតឡើងចំពោះស្ត្រីជនជាតិខ្មែរ ឈ្មោះ ទឹម ស្រីពេជ្រ អាយុ 26ឆ្នាំ ស្នាក់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាករណីពាក់ព័ន្ធនឹងព្រឹត្រិការណ៍28វិច្ឆិកា ដែលជាការចាប់ផ្ដើមឆ្លង Covid-19 ក្នុងសហគមន៍នៅកម្ពុជា។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 357នាក់ ក្នុងនោះមាន 307នាក់បានជាសះស្បើយ និង 50នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ នារាជធានីភ្នំពេញ៕