ក្នុងរយៈពេល 24ម៉ោងកន្លងទៅនេះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មី ចំនួន 2ករណីទៀត ដែលនាំឱ្យតួលេខសរុបនៃអ្នកឆ្លងវីរុសនេះនៅកម្ពុជា ឡើងដល់ 356នាក់។
ករណីវិជ្ជមាននឹង Covid-19 ថ្មីខាងលើនេះ រួមមាន៖
ទីមួយ៖ បុរសជជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ 29ឆ្នាំ នៅខេត្តកណ្ដាល ជាករណីនាំចូល ដោយបានធ្វើដំណើរពីប្រទេសជប៉ុន ឆ្លងកាត់តាមកូរ៉េខាងត្បូង។
ទីពីរ៖ បុរសជនជាតិខ្មែរ ឈ្មោះ ខន ប្រសើរ អាយុ 37ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់2 ខណ្ឌទួលគោក ក្រុងភ្នំពេញ ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ 28វិច្ឆិកា។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លង Covid-19 សរុប 356នាក់ ក្នុងនោះមាន 307នាក់បានជាសះស្បើយ និង 49នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ នារាជធានីភ្នំពេញ៕