ក្នុងរយៈពេល 24ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មី សរុបចំនួន 2ករណីបន្ថែមទៀត នាំឱ្យតួលេខអ្នកឆ្លងវីរុសសរុបដែលត្រូវបានរកឃើញនៅកម្ពុជាកើនឡើងដល់ 348នាក់។
ករណីវិជ្ជមាននឹង Covid-19 ថ្មីចំនួន 2នាក់ខាងលើ រួមមាន៖ ទីមួយគឺ បុរសជនជាតិខ្មែរ ឈ្មោះ អ៊ី តារា អាយុ 21ឆ្នាំ នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទីពីរគឺ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ជី ពេជ្រឆារ៉ា អាយុ 29ឆ្នាំ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន348នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 306នាក់ និងអ្នកកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ មានចំនួន 42នាក់។