ក្នុងរយៈពេល 24ម៉ោងកន្លងទៅនេះ ក្រសួងសុខាភិបាលកម្ពុជាបានររកឃើញអ្នកឆ្លង Covid-19 ចំនួន 1ករណីទៀត ធ្វើឱ្យតួលេខនៃអ្នកបានឆ្លងវីរុសនេះសរុបឡើងដល់ 346នាក់។
កម្ពុជារកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន1ករណីថ្មីទៀតដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ 28វិច្ឆិកា ដែលកើតឡើងទៅលើបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅលាង អាយុ 21ឆ្នាំ ស្នាក់នៅក្បែរវត្តសន្សំកុសល រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger នៅទូលទំពូង។
ក្រៅពីរកឃើញអ្នកវិជ្ជមានថ្មីខាងលើ នាព្រឹកនេះ ក្រសួងសុខាភិបាលក៏បានឱ្យដឹងថា មានករណីជាសះស្បើយចំនួន 1នាក់ផងដែរ ដែលជាបរុសជនជាតិនេប៉ាល់។
គិតមកដល់ព្រឹកថ្ងៃទី 6ធ្នូនេះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 346នាក់ ក្នុងនោះមាន 306នាក់បានជាសះស្បើយ និង40នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ នាទីក្រុងភ្នំពេញ។