ក្នុងរយៈពេល 24ម៉ោងចុងក្រោយនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុប 10នាក់បន្ថែមទៀត នាំឱ្យតួលេខអ្នកបានឆ្លងសរុបឡើងដល់ 345នាក់។
ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីដែលទើបរកឃើញនេះ រួមមានករណីនាំចូលចំនួន 4នាក់ និងករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍28វិច្ឆិកាចំនួន 6នាក់។
គិតមកដល់ព្រឹកថ្ងៃទី 5ធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុប 345នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 305នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន 40នាក់។