នៅព្រឹកថ្ងៃទី 3 ខែធ្នូនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា បានរកឃើញករណីវិជ្ជមាននឹង Covid—19 ថ្មី ចំនួន 2នាក់បន្ថែមទៀត ដែលនេះមានជាប់ទាក់ទងនឹងករណីផ្ទុកវីរុសរបស់ភរិយាលោកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។
ករណីឆ្លងខាងលើរួមមាន៖ ទីមួយ៖ ស្ត្រីជនជាតិខ្មែរ អាយុ 23ឆ្នាំ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ទីពីរ៖ ស្ត្រីជនជាតិខ្មែរ អាយុ 21ឆ្នាំ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ទីក្រុងភ្នំពេញ ដែលជាប្អូនបង្កើតរបស់ស្ត្រីខាងលើ និងជាបុគ្គលិករបស់ធនាគារកាធេយូណាយធីត នៅភ្នំពេញ។
គិតត្រឹមព្រឹកថ្ងៃទី 3ធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងីវីរុស Covid-19 សរុបចំនួន 331នាក់ ក្នុងនោះមានអ្នកកំពុងទទួលការព្យាបាលចំនួន 27នាក់ និងជាសះស្បើយចំនួន 304នាក់៕