វីតាមីន និងសារធាតុរ៉ែ ជាសារធាតុអាហារដែលចាំបាច់ខ្លាំងណាស់ចំពោះការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយមនុស្សយើង ហើយបើទោះជារាងកាយនឹងត្រូវការវីតាមីន និងសារធាតុរ៉ែត្រឹមតែបន្តិចបន្តួចក៏ដោយ ក៏នៅតែមិនអាចខ្វះបានជាដាច់ខាត ព្រោះបើសិនរាងកាយរបស់អ្នកមិនបានទទួលវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់នោះ វាអាចធ្វើឱ្យរូបអ្នកឈឺថ្កាត់បានភ្លាមៗតែម្ដង ហើយខាងក្រោមនេះ គឺអាការដែលបង្ហាញថា រាងកាយរបស់អ្នកខ្វះវីតាមីនហើយ…។
1.ស្បែកស្ងួត រឹងគ្រើម
ស្បែកស្ងួត រឹងគ្រើម អាចបញ្ជាក់បានថា រាងកាយខ្វះវីតាមីន និងសារធាតុរ៉ែច្រើនប្រភេទ ដូចជាវីតាមីនA វីតាមីនC វីតាមីនE និងអាស៊ីដហ្វូលិក ដោយវីតាមីនA នឹងមានតួនាទីសំខាន់សម្រាប់ការពង្រឹងភាពរឹងមាំរបស់កោសិកាស្បែក ជួយព្យាបាលសភាពសាច់ភ្នាសស្បែកដែលជួយការពារអាការស្បែកស្ងួត រឹង គ្រើមបាន។ ចំណែកវីតាមីន C និង E ក៏មានចំណែកជួយក្នុងការសាងខលឡាជេន ថែបំប៉នសាច់ស្បែក និងជួយព្យាបាលមុខរបួសនៅលើសាច់ទៀតផង។
2.គេងមិនលក់
បើលោកអ្នកត្រូវការគេងសម្រាក តែមិនអាចលង់លក់បាន ឬលក់បែបមិនស្និទ្ធនោះ វានឹងធ្វើឱ្យមានអារម្មណ៍ថាទន់ល្វើយអស់កម្លាំង ឆាប់ខឹងមួម៉ៅ ឈឺក្បាល គ្មានសមាធិ(អារម្មណ៍មិននឹងនរ)។ ទាំងអស់នេះ គឺបណ្ដាលមកពីការដែលរាងកាយមានកម្រិតម៉ាញេស្យូមទាប ព្រោះម៉ាញេស្យូមមានតួនាទីសំខាន់ក្នុងការជួយបន្ធូរភាពធុញថប់តានតឹង ជួយឱ្យសាច់ដុំបានធូរស្រាល ដែលនឹងធ្វើឱ្យលោកអ្នកអាចគេងលក់បានកាន់តែងាយស្រួលឡើង។
3.នឿយល្វើយ សាច់ដុំគ្មានកម្លាំង និងឈឺតាមសន្លាក់
អាការនឿយល្វើយ សាច់ដុំគ្មានកម្លាំង និងឈឺតាមសន្លាក់ គឺជាសញ្ញាបង្ហាញថា រាងកាយខ្វះវីតាមីនC។ ដោយសារតែ វីតាមីនC មានភាពពាក់ព័ន្ធនឹងការកសាងសារធាតុខូឡាជេន ដែលជាចំណែកប្រកបរបស់សាច់ភ្នាសភ្ជាប់នៅក្នុងរាងកាយបរិវេណឆ្អឹងខ្ចី សាច់ដុំ សរសៃឈាម និងស្បែក ដែលការពិតទៅ អាការទាំងអស់នេះគឺជាអាការសម្គាល់របស់សភាវរោគដែលបណ្ដាលមកពីការខ្វះវីតាមីនC ដោយនៅលើអ្នកដែលមានអាការធ្ងន់ធ្ងរ នឹងមានចេញឈាមមកតាមជើងធ្មេញ មានស្នាមអុចៗពណ៌ឈាមនៅតាមស្បែក សឹកសាច់អញ្ចាញ និងជ្រុះធ្មេញរួមជាមួយទៀតផង។
4.សាច់ដុំរួញតឹង ញាក់ជើង និងរមួលក្រពើញឹកញាប់
រាងកាយត្រូវការប៉ូតាស្យូមដើម្បីសាងសាច់ដុំ និងប្រូតេអ៊ីន ការដេលមានប៉ូតាស្យូមទាប អាចធ្វើឱ្យកើតរមួលក្រពើបានជាពិសេសនៅម្ដុំកំភួនជើង និងថែមទាំងអាចបញ្ជាក់ប្រាប់អំពីសភាវដែលរាងកាយមានកម្រិតជាតិកាល់ស្យូមដែលថយចុះទាបទៀតផង។ ដោយសារតែកាល់ស្យូមមានតួនាទីក្នុងការព្យាបាល ការតបស្នងរបស់កោសិកាប្រសាទ និងសាច់ដុំ នៅពេលកាល់ស្យូមថយចុះ នឹងធ្វើឱ្យកោសិកាទាំងនោះត្រូវបានជំរុញយ៉ាងងាយ ធ្វើឱ្យកើតការបង្រួញខ្លួន ឡើងរឹង និងកើតរមួលក្រពើ។
5.ងាយនឹងឈាមច្រមុះ និងឈាមមិនងាយឈប់ហូរ
ដោយសារតែវីតាមីនK មានចំណែកសំខាន់ក្នុងកម្មវិធីការបង្កកខ្លួនរបស់ឈាមក្នុងរាងកាយ ដូច្នេះហើយការដែលរាងកាយខ្វះវីតាមីនK នឹងធ្វើឱ្យឈាមមិនងាយឈប់ហូរ រួមទាំងអាចនឹងមានអាការចេញឈាមខុសប្រក្រតី ដូចជាមានចេញឈាមតាមច្រមុះ មានចេញឈាមនៅក្នុងប្រព័ន្ធរំលាយអាហារ និងមានស្នាមអុចៗក្រហមៗដូចឈាមនៅលើស្បែកទៀតផង។
6.មុន
មុន គឺជាជំងឺស្បែកម្យ៉ាងដែលសាងក្ដីរំខានចិត្តដល់មនុស្សជាច្រើន ជាពិសេសនារីៗ ដោយមនុស្សភាគច្រើនយល់ថា មុន កើតឡើងដោយសារការមិនចេះសម្អាតស្បែកមុខ ញ៉ាំអាហារចៀនបំពងច្រើន រួមទាំងសភាវកខ្វក់ក្នុងខ្យល់អាកាស តែការពិតវិញ ការខ្វះវីតាមីន A ឬវីតាមីន D ក៏អាចបណ្ដាលឱ្យកើតពងបែកតូចៗស្រដៀងនឹងមុនបានដូចគ្នាដែរ ព្រោះការខ្វះវីតាមីន A មានចំណែកជួយក្នុងការការពារការកើតមុន លុបបំបាត់ស្នាមអុចខ្មៅលើស្បែកមុខ និងកាត់បន្ថយការរលាកក្លាយរបស់មុនបាន ដូច្នេះនៅពេលរាងកាយមានកម្រិតវីតាមីន A ធ្លាក់ចុះទាប នឹងធ្វើឱ្យមានពាក់ព័ន្ធនឹងការកើតមុន។
7.ជ្រុះសក់
សភាវការខ្វះសារធាតុដែកស័ង្កសី អាចជាមូលហេតុមួយដែលធ្វើឱ្យកើតអាការជ្រុះសក់ សក់ស្ដើង ដោយសារតែស័ង្កសី ជាសារធាតុរ៉ែដែលមានភាពសំខាន់ដល់ការចម្រើនធំធាត់ ការសាងសាច់ភ្នាស រួមទាំងការបំបែកខ្លួនរបស់កោសិកាឫសសក់ទៀតផង។
(នៅមានត)