ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកនេះបានប្រកាសថា បានរកឃើញអ្នកឆ្លងវីរុស Covid-19 ចំនួន 3ករណីបន្ថែមទៀត ដែលនាំឱ្យតួលេខសរុបនៃអ្នកបានឆ្លងវីរុសនេះ ឡើងដល់ 329 នាក់។
ករណីវិជ្ជមាននឹង Covid-19 ដែលទើបត្រូវបានរកឃើញក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ មានចំនួន 3 ករណី ដែលនេះគឺជាករណីនាំចូល ក្នុងនោះរួមមាន៖ ទីមួយ៖ បុរសជនជាតិខ្មែរ អាយុ 26ឆ្នាំម្នាក់នៅខេត្តកំពត បានធ្វើដំណើរមកពីប្រទេសជប៉ុន ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង។ ទីពីរ៖ បុរសជនជាតិខ្មែរ អាយុ 46ឆ្នាំ នៅខេត្តកណ្ដាល ធ្វើដំណើរពីប្រទេសជប៉ុន បន្តជើងហោះហើរនៅកូរ៉េខាងត្បូង។ ទីបី៖ ស្ត្រីជនជាតិខ្មែរ អាយុ 35ឆ្នាំ នៅខេត្តកំពត ធ្វើដំណើរពីប្រទេសចិន។
គិតមកដល់ព្រឹកថ្ងៃទី 2 ខែធ្នូនេះ កម្ពុជារកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 329 នាក់ ខណៈអ្នកបានជាសះស្បើយមានចំនួន 304 នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរមានចំនួន 25 នាក់។ នៅក្នុងចំណោមអ្នកកំពុងទទួលការព្យាបាល មាន 20 នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង 5 នាក់នៅមណ្ឌលសុខភាពចាក់អង្រែ នារាជធានីភ្នំពេញ៕