ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 ចំនួន 3ករណីទៀត ដែលនេះបាននាំឱ្យអ្នកឆ្លងវីរុសនេះនៅកម្ពុជាឡើងដល់ 326នាក់។
ក្រៅពីរកឃើញអ្នកឆ្លងវីរុសថ្មីខាងលើ កម្ពុជាក៏មានអ្នកជាសះស្បើយពីជំងឺ Covid-19 ចំនួន 3នាក់ទៀតផងដែរ។
ចំពោះករណីវិជ្ជមានថ្មីចំនួន 3នាក់នេះ រួមមានដូចខាងក្រោម៖
ទី1. ស្ត្រីជនជាតិខ្មែរអាយុ 64ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង1 ខណ្ឌចំការមន ទីក្រុងភ្នំពេញ ដែលជាប់ទាក់ទងនឹងអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃដែលបានឆ្លង Covid-19 មុននេះ។
ទី2 និងទី3៖ ស្ត្រីជនជាតិខ្មែរអាយុ 25ឆ្នាំ និងទារកម្នាក់អាយុ 7ខែ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកជំងឺ Covid-19 សរុបឡើងដល់ 326នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 304នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន 22នាក់៕