កម្ពុជាបានរកឃើញមនុស្សចំនួន 7នាក់ទៀតដែលវិជ្ជមានជាមួយនឹងវីរុស Covid-19 កាលពីថ្ងៃទី 28 វិច្ឆិកាកន្លងទៅនេះ នាំឱ្យតួលេខសរុបនៃអ្នកបានឆ្លងវីរុស កើនឡើងដល់ 315 នាក់។
តាមរយៈបណ្ដាញសង្គម ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកឆ្លងវីរុស Covid-19 ចំនួន 7 ករណីបន្ថែមទៀតនៅក្នុងអំឡុង24ម៉ោងកន្លងទៅនេះ។ ខាងក្រោមនេះគឺជាអ្នកជំងឺទាំង 7 នាក់ដែលមានផ្ទុក Covid-19 ដែលត្រូវបានរកឃើញកាលពីថ្ងៃទី 28វិច្ឆិកា៖
-ស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ 31 ឆ្នាំ នៅទីក្រុងប៉ៃលិន ខេត្តប៉ៃលិន ធ្វើដំណើរមកពីសហរដ្ឋអាមេរិក។
-ស្ត្រីជនជាតិខ្មែរ អាយុ 56 ឆ្នាំ រួមនឹងស្វាមីដែលជាអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ រួមនឹងសមាជិកគ្រួសារចំនួន 4 នាក់ផ្សេងទៀត ក្នុងនោះមានស្ត្រីម្នាក់អាយុ 36ឆ្នាំ កុមារ៉ាម្នាក់អាយុ 12ឆ្នាំ បុរសម្នាក់អាយុ 36ឆ្នាំ និងបុរសម្នាក់ទៀតអាយុ 30ឆ្នាំ។ អ្នកទាំងនេះស្នាក់នៅក្នុងបុរីប៉េងហួត ក្នុងទីក្រុងភ្នំពេញ និងនៅទីក្រុងសៀមរាប ខេត្តសៀមរាប។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 315នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 301នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន 14 នាក់៕