លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត Filkenstein និងអ្នកស្រី Lisa filkenstein ជាអ្នកជំនាញការខាងការអប់រំកុមារមកពីសហរដ្ឋអាមេរិក ទាំង 2នាក់សុទ្ធតែជាអ្នកដែលមានបទពិសោធក្នុងការរៀបចំកម្មវិធីសិក្សារៀនសូត្រសម្រាប់កុមារជាង 30ឆ្នាំមកហើយនោះ បានផ្តល់នូវផ្នត់គំនឹតដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលក្នុងរឿងការវិវឌ្ឍរបស់កុមារឆ្លាត ឬកុមារពូកែជាច្រើនចំណុចដូចខាងក្រោម ៖
អ្នកណាគឺ មនុស្សពូកែ? អ្នកណាគឺ ក្មេងឆ្លាត?
យើងគ្រប់គ្នាជាមនុស្សពូកែ ពូកែគ្រប់រូបបែប អ្នកខ្លះពូកែច្រៀង អ្នកខ្លះពូកែគូររូប ពូកែប្រដាល់ ពូកែទាត់បាល់ ពូកែគឹត ពូកែនិយាយ ពូកែរាំ ជាដើម-ល- អ្នកខ្លះពូកែច្រើនយ៉ាង អ្នកខ្លះពូកែរតែម្យ៉ាងៗ។ កុមារពូកែ ឬកុមារឆ្លាត ភាគច្រើនៗតែមានភាពចង់ដឹង ចង់ឃើញ មានការស្រមើស្រមៃ និងមានគំនឹតច្នៃប្រឌឹតខ្ពស់ និងថែមទាំងមានចំណាប់អារម្មណ៍ធំទូលាយ តែសាលារៀនជាច្រើនមិនសូវជួយជំរុញកុមារក្នុងរឿងនេះឡើយ។ អ្នកគ្រូច្រើនតែនិយាយថា “កុំសួរច្រើនណា អង្គុយឱ្យស្ងៀមៗ” កុមារទាំងនោះក៏អង្គុយសម្លឹងស្លឺចេញទៅក្រៅបង្អួច សម្លឹងមើលមេឃ មើលដើមឈើ អណ្តែតអណ្តូង។ ហើយអ្នកគ្រូនឹងនិយាយថា “កុមារបែបនេះមានបញ្ហា មិនតាំងចិត្តរៀន អារម្មណ៍រវើរវាយ មិនស្តាប់គ្រូបង្រៀន”។ នៅពេលគ្រូគិតថា មានបញ្ហា ក៏ធ្វើឱ្យមិនអាចសម្លឹងឃើញពីលក្ខណ:ផ្សេងទៀតច្រើនជាង “បញ្ហា” ឡើយ។ បើគ្រូគឹតថា មានបញ្ហា ក៏គួរតែរិះរកវិធីកែបញ្ហានេះយ៉ាងរីកចម្រើន យ៉ាងបណ្តុះគំនឹត ដែលវាជារឿងមួយពិបាកណាស់ តែក៏ជារឿងមួយដែលគួរឱ្យសាកល្បងដែរ បើគ្រូចង់ជួយកុមារៗទាំងនោះយ៉ាងពិតប្រាកដមែននោះ។
ធ្វើយ៉ាងណាទើបក្លាយជាការកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនឹត
ក្នុងការកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនឹតនេះ លោកអ្នកត្រូវបង្ហាត់ខួរក្បាលរបស់លោកអ្នកឱ្យគិត ហើយក្នុងការគិតកែបញ្ហាយ៉ាងចម្រើន និងបណ្តុះគំនឹតនោះ ចម្លើយដែលត្រឹមត្រូវ គឺមានច្រើនលើសពី1 ទៅទៀត។ នៅពេលជួបបញ្ហាជំហានដំបូង យើងត្រូវដឹងថា តើបញ្ហានោះគឺជាអ្វីពិតប្រាកដ?។
ជំហានបន្តទៅទៀតគឺ ការស្វែងរកធាតុពិត។ យើងត្រូវរកមើលថា តើយើងត្រូវស្វែងរកព័ត៌មានដោយវិធីណា? ពីនរណា? ចម្លើយដែលអាចទៅរួចគឺ ប្រភពនៃព័ត៌មានផ្សេងៗដែលអាចរកបាន គឺនៅក្នុងបណ្ណាល័យ សារព័ត៌មាន ទូរទស្សន៍ អ្នកជំនាញការ ឬព័ត៌មានពីបរទេស-ល- ដែលវានឹងជួយឱ្យយើងទទួលបាននូវផ្នត់គំនឹតល្អៗជាច្រើន។ ជំហានបន្តទៅទៀតក៏គឺ ការប្រមែប្រមូលព័ត៌មានដែលទទួលបាននោះ…គឺជាការប្រមូលផ្នត់គំនឹតទាំងអស់មកដោយមិនទាន់សម្រេចចិត្ត។
ជារឿងមួយដែលគួរឱ្យសង្កេតថា នៅក្នុងបន្ទប់រៀន ពេលមានកិច្ចការខ្លះដែលត្រូវឱ្យកូនសិស្សឡើងឆ្លើយ គ្រូមួយចំនួនពេលកូនសិស្សឆ្លើយហើយ គ្រូប្រាប់ថា ខុស! សិស្សឯទៀតនឹងសើចគឹលឡើងតែម្ដង។ ពេលនោះ ក្មេងម្នាក់នោះនឹងលែងហ៊ានឆ្លើយទៀតជាមិនខាន។ ក្នុងលក្ខណ:បែបនេះមិនមែនជាការបណ្តុះគំនឹតរបស់កុមារបែបចម្រើនឡើយ។
នៅពេលប្រមូលព័ត៌មានបានមកហើយ និងបានយល់ច្បាស់ពីបញ្ហាហើយ ជំហានបន្ទាប់ទៅទៀត គឺការរិះរកវិធី ឬគំនឹតល្អៗ ចម្រើនៗក្នុងការកែបញ្ហា ដូចជា នៅពេលយើងរួបរួមបញ្ហា ឬចំណុចខ្សោយនៅក្នុងរឿងណាមួយមកបានហើយ តើយើងនឹង
កែបញ្ហានេះរបៀបយ៉ាងម៉េច?។ គ្រូអាចបែងចែកកូនសិស្សជាក្រុមឱ្យធ្ចើការរួមគ្នា ដោយប្រមូលផ្តុំគំនឹតក្នុងការកែបញ្ហា។ បន្ទាប់ពីនោះ គឺជាការដំណើរការកែបញ្ហា និងសិក្សាពីលទ្ធផល រហូតដល់កែសម្រួលបាន។
រូបបែបនៃការរៀនយល់ដឹង
ជាទូទៅ មនុស្សយើងមានវិធីរៀនយល់ដឹងច្រើនបែប។ ការដែលយើងត្រូវរៀនយ៉ាងដូចម្តេចនោះ វាកើតចេញពីការដែលយើងយល់ដឹងបែបណា ។ លោកវេជ្ជបណ្ឌិត David Kolb បានធ្វើការសិក្សាពីការរៀនយល់ដឹងរបស់ខ្លួន ដោយវាយតម្លៃពីមេរៀនគ្រឹះដែលបានមកពីទ្រឹស្តីរបស់ John Dewey , Kurt lewin និង Jean Piaget ហើយសរុបបានរូបបែបរបស់អ្នករៀន(សិស្ស) ចេញជា 4បែបគឺ ៖
1 . អ្នកដែលប្រើប្រាស់អារម្មណ៍ (Feeler) បុគ្គលប្រភេទនេះនឹងទទួលយល់ដឹងតាមរយ:បទពិសោធដោយត្រង់ ដោយប្រើសតិសម្បជញ្ញៈ និងអារម្មណ៍ដែលបានមកពីការសង្កេត។ កុមារប្រភេទនេះនឹងរៀនសូត្របានល្អជាទីបំផុត នៅពេលមានការបញ្ចេញមតិ ការតវ៉ា ការបានស្តាប់ បានឮ និងការផ្លាស់ប្តូរគំនឹតយោបល់គ្នា។
2 . អ្នកគិតវិភាគ (Thinker) ជាអ្នករៀនយល់ដឹងតាមរយ:ការប្រើគំនឹត ត្រិះរិះពិចារណា រួចបង្កើតគំនឹតរួមបែប
ទ្រឹស្តី និងតាមរយ:ការសង្កេត។ កុមារប្រភេទនេះនឹងរៀនសូត្របានល្អបំផុតតាមរយ:ការស្តាប់ការបរិយាយ និងការសាកល្បងព័ត៌មានដោយខ្លួនឯង។
3 . អ្នកសម្រេចចិត្ត (Dicider) ជាអ្នកទទួលយល់ដឹងដោយអាស្រ័យការគឹត និងការសាកល្បងធ្វើអ្វីមួយ។ កុមារប្រភេទនេះ នឹងរៀនសូត្របានល្អ នៅពេលណាដែលមានការប្រត្តិបត្តិ(អនុវត្ត)។
4 . អ្នកគិតស្រាវជ្រាវ ច្នៃប្រឌិត (Imagination) ជាអ្នកដែលទទួលយល់ដឹងតាមរយ:បទពិសោធពិតដោយប្រើសតិសម្បជញ្ញៈ និងអារម្មណ៍ដែលបានទទួលពីការសាកល្បងយ៉ាងពិតប្រាកដ ហើយនិងការបានធ្វើដោយផ្ទាល់។ កុមារប្រភេទនេះនឹងរៀនយល់ដឹងបានល្អតាមរយ:វិធីបង្រៀនបែបសិក្សាដោយខ្លួនឯង។
យ៉ាងណាក៏ដោយ វាជាការណ៍មួយដែលលំបាកនឹងបែងចែកឱ្យច្បាស់យ៉ាងដាច់ខាតណាស់ថា តើអ្នកណាបែបណា? ។ កុមារក្នុងបែបទី1 និងទី4 មានលក្ខណ:ស្រដៀងគ្នា។ ដូចគ្នានឹងកុមារប្រភេទទី2 និងទី3 ដែរ ដូច្នេះទើបគ្រូៗចាំបាច់ត្រូវតែបង្រៀនកុមារដោយប្រើវិធីការបង្រៀនក្នុងរូបបែបផ្សេងៗយ៉ាងស្មើភាគគ្នា ដើម្បីផ្តល់ឱកាសដល់កុមារគ្រប់គ្នាបានរៀនយល់ដឹង និងបញ្ចេញសមត្ថភាពទៅតាមអ្វីដែលគេថ្នឹក លើកលែងតែគ្រូបានដឹងថា “ក្មេង” ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនជាក្មេងបែបណា ទើបត្រូវបង្រៀនឱ្យត្រូវនឹងលក្ខណៈការទទួលយល់ដឹងរបស់ក្មេងនោះឱ្យបានច្រើនបំផុត៕