បន្ទាប់ពីបានទទួលដំណឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសហុងគ្រីបានឆ្លងវីរុសCovid-19 រដ្ឋមន្ត្រីកម្ពុជា2រូបដែលក៏បានប្រកាសថា លោកចាប់ផ្ដល់នៅដាច់ពីគេឯង ដោយសារតែធ្លាប់បានជួបរដ្ឋមន្ត្រីការបរទេសហុងគ្រីកាលពីពេលថ្មីៗនេះ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃនេះថា លោក រួមនឹងរដ្ឋមន្ត្រីក្រសួងដែលបានអញ្ជើញជួបលោក Peter Szijjarto ដែលជារដ្ឋមន្រ្តីការបរទេសហុងគ្រីកាលពីម្សិលមិញ នឹងនៅដាច់ដោយឡែកពីគេឯងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19។
រីឯរដ្ឋមន្ត្រីក្រសួងធនធានទឹក ឯកឧត្តម លឹម គានហោ បានថ្លែងថា លោកក៏បានជួបរដ្ឋមន្ត្រីការបរទេសហុងគ្រីក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ Anutin Charnvirakul ថ្ងៃទី4វិច្ឆិកានេះបានប្រកាសថា រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto មានលទ្ធផលវិជ្ជមានជាមួយនឹងCovid-19 នៅពេលធ្វើទស្សនកិច្ចប្រទេសនេះ ក្រោយការធ្វើទស្សនកិច្ចកម្ពុជាបានមួយថ្ងៃ។
ប្រភព៖ ក្រសួងការបរទេស/Channelnewsasia/VOD