ពិភពលោកទាំងមូល បានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុបជាង47លាននាក់ ក្នុងនោះកម្ពុជាបានរកឃើញចំនួន292នាក់។
គិតមកដល់ថ្ងៃទី3វិច្ឆិកា ឆ្នាំ2020នេះ ប្រទេសទាំងឡាយនៅទូទាំងសកលលោកត្រូវបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសCovid19 សរុបចំនួន47,313,006នាក់ ក្នុងនោះមានអ្នកជំងឺចំនួន1,211,003នាក់បានបាត់បង់ជីវិត ខណៈអ្នកជំងឺ34,025,787នាក់បានជាសះស្បើយ និង12,076,216នាក់កំពុងទទួលការព្យាបាល។
ប្រទេសដែលកំពុងរងការរាតត្បាតខ្លាំងជាងគេពីវីរុសCovid-19 គឺសហរដ្ឋអាមេរិក ដោយមានអ្នកឆ្លងដល់ទៅ9,567,071នាក់ ក្នុងនោះមានអ្នកស្លាប់236,983នាក់ និងកំពុងព្យាបាល 3,159,248នាក់។ ឈរលំដាប់ទីពីរគឺប្រទេសឥណ្ឌា ដោយមានអ្នកជំងឺសរុបចំនួន8,266,914នាក់ ក្នុងនោះអ្នកស្លាប់បានកើនដល់123,139នាក់ និងអ្នកជំងឺកំពុងព្យាបាលមានចំនួន542,346នាក់។ ចំណែកប្រទេសដែលមានអ្នកឆ្លងវីរុសច្រើនជាងគេលំដាប់ទីបី គឺប្រទេសប្រេស៊ីល ដោយមានអ្នកជំងឺសរុប5,554,206នាក់ អ្នកស្លាប់សរុប160,272នាក់ និងអ្នកជំងឺកំពុងទទួលការព្យាបាលមានចំនួន412,992នាក់។
ដោយឡែក នៅប្រទេសកម្ពុជាឯណេះវិញ ក្រសួងសុខាភិបាលទើបបានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុប292នាក់ ក្នុងនោះមានអ្នកជំងឺ283នាក់បានជាសះស្បើយ ខណៈ9នាក់ផ្សេងទៀតកំពុងទទួលការព្យាបាល។ គិតមកដល់ថ្ងៃទី3វិច្ឆិកានេះ កម្ពុជាមិនទាន់មានអ្នកជំងឺCovid-19ណាម្នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅឡើយ៕
ប្រភព៖ Worldometers, ក្រសួងសុខាភិបាល