ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនាព្រឹកថ្ងៃទី24នេះថា កម្ពុជាទើបតែបានរកឃើញអ្នកផ្ទុកCovid-19 ចំនួន1ករណីបន្ថែមទៀត និងជាសះស្បើយចំនួន3ករណីផងដែរ។
ករណីវិជ្ជមានដែលបានរកឃើញខាងលើនេះ កើតឡើងចំពោះបុរសជនជាតិបារាំងអាយុ37ឆ្នាំ ស្នាក់នៅក្នុងទីក្រុងភ្នំពេញ។ បុរសនេះបានធ្វើដំណើរពីប្រទេសបារាំង និងឆ្លងកាត់កោះតៃវ៉ាន់មុននឹងមកដល់កម្ពុជានៅថ្ងៃទី11តុលា។ បច្ចុប្បន្ន អ្នកជំងឺរូបនេះកំពុងសម្បាកព្យាបាលនៅមន្ទីរពេទ្យមិត្តមានខ្មែរ-សូវៀតក្នុងទីក្រុងភ្នំពេញ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុប 287នាក់ ក្នុងនោះមាន283នាក់បានជាសះស្បើយ និង4នាក់ទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ដែលក្នុងនោះដែរ មានជនជាតិខ្មែរ3នាក់ និងបារាំង1នាក់។
នៅទូទាំងពិភពលោក គិតដល់ពេលនេះ មានអ្នកឆ្លងវីរុសCovid-19 សរុប 42,469,950នាក់ ក្នុងនោះអ្នកស្លាប់បានឡើងដល់1,149,142នាក់ អ្នកបានជាសះស្បើយ31,423,036នាក់ និងអ្នកកំពុងព្យាបាលមានចំនួន9,897,772នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers