តើស្រ្តីមានគភ៌ចាំបាច់ត្រូវញ៉ាំទឹកដោះគោបំប៉នសុខភាពឬទេ? និងតើទឹកដោះបែបណាដែលស្រ្តីមានគភ៌ត្រូវជ្រើសរើសទទួលទានដើម្បីសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ?
តើទឹកដោះគោសម្រាប់ស្រ្តីមានគភ៌ចាំបាច់ដែរឬទេ?
អំឡុងពេលមានគភ៌ ជាអំឡុងពេលដែលរាងកាយត្រូវការជាតិកាល់ស្យូមច្រើនជាងប្រក្រតី ព្រោះទារកនៅក្នុងផ្ទៃនឹងប្រើប្រាស់កាល់ស្យូមរបស់ម្ដាយទៅសាងភាពរីកចម្រើនធំធាត់ខាងរាងកាយរបស់គេជាច្រើនផ្នែក ដូចជាសាច់ភ្នាស សរសៃប្រសាទ សាច់ដុំ ជាពិសេសឆ្អឹង និងធ្មេញ ដូច្នេះបើទោះជាស្រ្តីមានគភ៌ខ្លះនឹងមិនចាំបាច់ត្រូវទទួលទានទឹកដោះគោក៏ដោយ តែដោយហេតុផលដែលរៀបរាប់ពីខាងដើម ធ្វើឱ្យស្ត្រីមានគភ៌ត្រូវការសារធាតុអាហារប្រភេទផ្សេងទៀតច្រើនឡើង ដើម្បីការចម្រើនធំធាត់ដ៏ល្អរបស់កូននៅក្នុងគភ៌ដែរ ដូចជាត្រូវការកាល់ស្យូម(ប្រមាណ1,000 – 1,300មីល្លីក្រាមក្នុងមួយថ្ងៃ) និងនៅមានសារធាតុរ៉ែផ្សេងៗដែលចាំបាច់ដល់រាងកាយ ដែលរាងកាយស្រ្តីមានគភ៌មិនអាចផលិតបានគ្រប់គ្រាន់ ហើយទឹកដោះគោដែលមានជាតិហ្វូលេតខ្ពស់នឹងជួយសាងគ្រាប់ឈាមក្រហម និងជួយក្នុងការសាងបំពង់ប្រសាទ និងខួរក្បាលដែលឥតខ្ចោះរបស់ទារក។ ក្រៅពីមានជាតិកាល់ស្យូមខ្ពស់ហើយ នៅមានផូស្វ័រដែលមានចំណែកជួយក្នុងកម្មវិធីការសាងឆ្អឹង និងធ្មេញឱ្យបានរឹងមាំល្អដល់ទារកក្នុងគភ៌ទៀតផង។
សម្រាប់ស្រ្តីមានគភ៌ដែលទទួលទានទឹកដោះដើម្បីបង្កើនសារធាតុអាហារ ទឹកដោះដែលស័ក្តិសមបំផុត គួរតែជាទឹកដោះគោឆៅប្រភេទគ្មានខ្លាញ់ប៊័រ ព្រោះនឹងទទួលបានគុណតម្លៃខាងសារធាតុអាហារដែលត្រូវការ ដោយស្រ្តីមានគភ៌មិនត្រូវទទួលទានខ្លាញ់ច្រើនជ្រុលពេកទេ និងគួរពិចារណាពីបរិមាណសារធាតុអាហារអង្ករសម្រូបផងថា តើមានកាល់ស្យូមច្រើនឬទេ? ដែលបើសិនជាមាន អាចរាប់បានថា វានឹងជួយស្រ្តីមានគភ៌បានយ៉ាងល្អបំផុត ហើយការទទួលទានទឹកដោះសម្រាប់ស្រ្តីមានគភ៌ក៏ជាជម្រើសមួយដ៏ងាយបំផុតក្នុងការបានទទួលសារធាតុអាហារដែលចាំបាច់ទាំងអស់នោះក្នុងអំឡុងពេលតាំងគភ៌ផងដែរ៕