តាមរយៈបណ្ដាញសង្គម និងគេហទំព័រ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា កម្ពុជាបានរកឃើញបុរសជនជាតិខ្មែរម្នាក់នៅភ្នំពេញ មានផ្ទុកវីរុសCOVID-19 ក្រោយពីបានត្រលប់មកពីប្រទេសកូរ៉េខាងត្បូង។
បុរសវ័យ29ឆ្នាំនេះ ស្នាក់នៅក្នុងរាជធានីភ្នំពេញ និងត្រូវបានធ្វើតេស្តរកឃើញវីរុសដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ បច្ចុប្បន្ន អ្នកជំងឺនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅទីក្រុងភ្នំពេញ។
គិតមកដល់ថ្ងៃទី9តុលានេះ កម្ពុជាបានធ្វើតេស្តរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុប 282នាក់ ក្នុងនោះមាន277នាក់បានជាសះស្បើយ និង5នាក់កំពុងសម្រាកព្យាបាល។ ក្នុងចំណោមអ្នកជំងឺទាំង5នាក់នេះ មានជនជាតិខ្មែរ1នាក់ និងជនបរទេស4នាក់។
នៅទូទាំងពិភពលោក មនុស្សចំនួន36,744,349នាក់ត្រូវបានរកឃើញថា បានឆ្លងវីរុសCOVID-19 ក្នុងចំណោមនោះ មាន1,066,819នាក់បានស្លាប់ 8,013,976នាក់កំពុងទទួលការព្យាបាល និង27,663,554នាក់បានជាសះស្បើយ៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers