ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន1ករណីបន្ថែមទៀត ដែលអ្នកជំងឺនេះស្នាក់នៅក្នុងទីក្រុងព្រះសីហនុ។
ករណីវិជ្ជមានថ្មីដែលទើបត្រូវបានរកឃើញនេះ គឺជាជនជាតិឥណ្ឌូណេស៊ី អាយុ26ឆ្នាំ ដែលបានស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុប 281នាក់ ក្នុងនោះមាន276នាក់បានជាសះស្បើយ និង5នាក់កំពុងទទួលការព្យាបាល។ ក្នុងចំណោមអ្នកជំងឺទាំង5នាក់នោះ មាន2នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត 2នាក់នៅសៀមរាប និង1នាក់នៅបាត់ដំបង៕