ក្នុងសកលលោកទាំងមូលមានអ្នកស្លាប់ជិត1.1លាននាក់នៅក្នុងចំណោមអ្នកបានឆ្លងវីរុសCOVID-19 ជាង36លាននាក់ ខណៈដែល WHO បានប៉ានប្រមាណឃើញថា វីរុសនេះបានឆ្លងរាលដាលទៅមនុស្សក្នុងអត្រា10%នៃប្រជាជនសរុបរបស់ពិភពលោក។
ប្រទេសនិងដែនដីចំនួន214ក្នុងពិភពលោក បានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបឡើងដល់ 36,032,666នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះមានចំនួន1,054,036នាក់ ក្នុងនោះមានករណីឆ្លងថ្មី338,942នាក់ និងករណីស្លាប់ថ្មី8,109នាក់ត្រូវបានរកឃើញក្នុងអំឡុងពេល24ម៉ោងចុងក្រោយនេះ។ ចំណែកអ្នកបានជាសះស្បើយមានចំនួន27,109,777នាក់។ នេះបើតាមគេហទំព័រ Worldometers។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងវីរុសCOVID-19 ច្រើនជាងគេក្នុងពិភពលោក ដោយមានករណីឆ្លងសរុប 7,715,456នាក់ និងស្លាប់សរុប215,701នាក់។ អ្នកឆ្លងថ្មីបានកើន36,370នាក់ និងអ្នកស្លាប់ថ្មីបានកើន669នាក់ បើធៀបនឹងមុននោះមួយថ្ងៃ។
លោក Mike Ryan នាយកគ្រប់គ្រងស្ថានការណ៍បន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា COVID-19 ទំនងជាបានឆ្លងទៅប្រជាជនចំនួន10%ក្នុងចំណោមប្រជាជនសរុបរបស់ពិភពលោក ហើយការឆ្លងរាលដាលនេះនឹងនៅតែបន្តកើតមាន។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី5តុលា លោក Mike Ryan និយាយថា៖ “តួលេខនេះ អាស្រ័យទៅលើប្រទេស និងតំបន់នីមួយៗ ក៏ដូចជាក្រុមប្រពលរដ្ឋនីមួយៗ។ ប៉ុន្តែ វាបង្ហាញថា ប្រជាជនភាគច្រើនរបស់ពិភពលោកនៅតែប្រឈមនឹងគ្រោះថ្នាក់។ យើងកំពុងឈានចូលដល់ដំណាក់កាលលំបាក៕
ប្រភព៖ AFP, Reuters, worldometers