ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកនេះ (5តុលា) បានប្រកាសថា បានរកឃើញករណីផ្ទុកវីរុសCOVID-19ថ្មីចំនួន2នាក់បន្ថែមទៀតកាលពីម្សិលមិញ។
ករណីផ្ទុកវីរុសCOVID-19 ដែលទើបត្រូវបានរកឃើញខាងលើនេះ កើតឡើងចំពោះបុរសជនជាតិបារាំងម្នាក់មានអាយុ27ឆ្នាំ ស្នាក់នៅក្នុងខេត្តសៀមរាប និងស្ត្រីជនជាតិឥណ្ឌាម្នាក់មានអាយុ34ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយនាទីក្រុង នៅភ្នំពេញ។
ដូច្នេះ គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប280នាក់ ក្នុងនោះមាន6ករណីកំពុងទទួលការព្យាបាល 274ករណីបានជាសះស្បើយ។
ដោយឡែកនៅទូទាំងសកលលោក បច្ចុប្បន្ន តួលេខស្ដីអំពីអ្នកបានឆ្លងវីរុសនេះ បានកើនដល់35,393,800នាក់ ក្នុងនោះមានករណីឆ្លងថ្មីចំនួន4,106នាក់ ករណីស្លាប់សរុប1,041,780នាក់ និងជាសះស្បើយ26,619,892នាក់ ចំណែកអ្នកជំងឺកំពុងទទួលការព្យាបាល មានចំនួន7,732,128នាក់ ក្នុងនោះមាន66,503នាក់កំពុងប្រឈមនឹងហានិភ័យបាត់បង់ជីវិត៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers