នេះគឺជាសេចក្ដីប្រកាសមួយរបស់នាយកមជ្ឈមណ្ឌលអភិវឌ្ឍបច្ចេកវិទ្យានិងវិទ្យាសាស្ត្រនៃគណៈកម្មការជាតិសុខាភិបាលចិន ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី25កញ្ញា។
យោងតាមមន្ត្រីខាងលើដដែល បច្ចុប្បន្ន ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ប្រទេសចិននឹងផលិតបានវ៉ាក់សាំងCOVID-19 ចំនួន610លានឈុត។
នៅចំពោះមុខ ការចែកចាយវ៉ាក់សាំងនឹងត្រូវផ្ដល់អាទិភាពជូនដល់បុគ្គលិកសុខាភិបាល យោធាការពារព្រំដែន និងមនុស្សចាស់ មុនពេលត្រូវផ្ដល់ជូនប្រជាជនទូទៅ។
បច្ចុប្បន្ន ប្រទេសចិនកំពុងតែជំរុញសកម្មភាពកសាងមូលដ្ឋានសម្រាប់ការសាកល្បងវ៉ាក់សាំង និងរោងចក្រផលិតវ៉ាក់សាំង។ នៅក្នុងពេលនេះ ប្រទេសចិនកំពុងតែពិសោធវ៉ាក់សាំងចំនួន11ប្រភេទនៅលើមនុស្ស។ ក្នុងចំណោមនោះ មានវ៉ាក់សាំងចំនួន4ប្រភេទកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងលើកទី3 ដែលជាដំណាក់កាលចុងក្រោយ។ មួយក្នុងចំណោមនោះ ក៏មានវ៉ាក់សាំងឈ្មោះ CoronaVac ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន SinoVac ដែលបច្ចុប្បន្នត្រូវបានគេទន្ទឹងរង់ចាំបំផុត៕
ប្រភព៖ ABC News