ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី31សីហានេះ បានឱ្យដឹងថា បានរកឃើញអ្នកឆ្លងវីរុសCOVID-19 ចំនួន1ករណីបន្ថែមទៀត ទន្ទឹមនឹងអ្នកជាសះស្បើយចំនួន1ករណី។
យោងតាមក្រសួងសុខាភិបាលកម្ពុជា អ្នកជំងឺថ្មី1ករណីខាងលើនេះ គឺជាជនជាតិបារាំង វ័យ30ឆ្នាំ មានទីលំនៅនៅក្នុងរាជធានីភ្នំពេញ។ អ្នកជំងឺនេះបានមកដល់កម្ពុជានៅថ្ងៃទី30កក្កដា ក្រោយពីបានធ្វើដំណើរពីប្រទេសបារាំងទៅកាន់កោះតៃវ៉ាន់ មុននឹងមកដល់កម្ពុជា។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបចំនួន274នាក់ ក្នុងនោះមាន266នាក់បានជាសះស្បើយ និង8នាក់កំពុងទទួលការព្យាបាល។