ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុបជាង22លាននាក់ និងអ្នកស្លាប់ដោយសារវីរុសនេះមានចំនួនជិត777,000នាក់។ សហរដ្ឋអាមេរិក រុស្ស៊ី និងឥណ្ឌា នៅតែជាសម្បុកCOVID-19 ធំជាងគេក្នុងពិភពលោក។
ប្រទេសនិងដែនដីចំនួន221ក្នុងសកលលោក ត្រូវបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងCOVID-19 សរុប22,029,475នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះចំនួន776,623នាក់ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន215,656នាក់ និងអ្នកស្លាប់ថ្មីចំនួន3,393នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ ចំណែកអ្នកជំងឺកំពុងទទួលការព្យាបាលមានចំនួន6,483,328នាក់ ក្នុងនោះមាន62,037នាក់កំពុងស្ថិតក្នុងស្ថានភាពអាក្រក់។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន14,772,819នាក់។ នេះបើតាមស្ថិតិរបស់ Worldometers ជាគេហទំព័រដែលធ្វើបច្ចុប្បន្នភាពតួលេខCOVID-19 បានលឿនជាងគេបង្អស់ក្នុងពិភពលោក។
ទ្វីបអាមេរិកមានអ្នកជំងឺសរុបជាង11,934,000 ទ្វីបអាស៊ីមានជាង5,737,900នាក់ ទ្វីបអឺរ៉ុបមានជាង3,203,000នាក់ និងទ្វីបអាហ្វ្រីកមានអ្នកជំងឺសរុបជាង1,131,600នាក់។
សហរដ្ឋអាមេរិកគឺជាប្រទេសដែលបានរកឃើញអ្នកឆ្លងវីរុសCOVID-19 ច្រើនជាងគេលំដាប់ទី1ក្នុងពិភពលោក ដោយមានអ្នកឆ្លងវីរុសសរុប5,610,154នាក់ និងអ្នកស្លាប់សរុប173,660នាក់។ អ្នកជំងឺកើន38,739នាក់ និងអ្នកស្លាប់កើន533នាក់បើធៀបនឹងម្សិលមិញ។
ប្រទេសរុស្ស៊ី បានរកឃើញអ្នកឆ្លងវីរុសសរុប3,363,235នាក់ ក្នុងនោះមានអ្នកជំងឺថ្មី23,038នាក់ និងអ្នកស្លាប់សរុប 108,654នាក់ ក្នុងនោះមានអ្នកស្លាប់ថ្មី775នាក់។
ឥណ្ឌាបានរកឃើញអ្នកផ្ទុកវីរុសសរុប2,701,604នាក់ និងអ្នកស្លាប់សរុប51,925នាក់ ក្នុងនោះមានអ្នកជំងឺថ្មី54,288នាក់ និងអ្នកស្លាប់ថ្មី880នាក់៕
ប្រភព៖ សារព័ត៌មានបរទេស