ពិភពលោកទាំងមូលត្រូវបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបជាង21.3លាននាក់ អ្នកស្លាប់ដោយសារវីរុសនេះកើនដល់ជាង762,000នាក់ ក្នុងនោះកម្ពុជាបានរកឃើញ273នាក់។
ប្រទេសនិងដែនដីចំនួន221ក្នុងសកលលោក បានធ្វើតេស្តរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប21,342,162នាក់ និងអ្នកជំងឺដែលបានស្លាប់ក៏បានកើនឡើងដល់762,179នាក់ ក្នុងនោះមានអ្នកជំងឺថ្មី270,909 និងអ្នកស្លាប់ថ្មី 9,849នាក់ត្រូវបានរកឃើញក្នុងរយៈពេល24ម៉ោងកន្លងទៅនេះ។ អ្នកជំងឺបានជាសះស្បើយមានចំនួន14,122,473នាក់។ នេះបើតាមស្ថិតិរបស់ Worldometers ដែលជាគេហទំព័រធ្វើបច្ចុប្បន្នភាពអំពីតួលេខ COVID-19 បានលឿនជាងគេបង្អស់ក្នុងពិភពលោក។
ចំពោះកម្ពុជាវិញ នាព្រឹកថ្ងៃទី15សីហានេះ ក្រសួងសុខាភិបាលបានចេញផ្សាយថា កម្ពុជាបានព្យាបាលអ្នកជំងឺCOVID-19 ជាសះស្បើយចំនួន229នាក់ ក្នុងនោះមានអ្នកជាសះស្បើយថ្មីចំនួន4នាក់។ អ្នកជំងឺកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ មានចំនួន44នាក់។ គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប273នាក់នៅទូទាំងប្រទេស៕