ក្រសួងសុខាភិបាលកម្ពុជា ព្រឹកនេះបានប្រកាសថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន1ករណីបន្ថែមទៀត ដែលករណីនេះកើតឡើងនៅលើស្ត្រីជនជាតិខ្មែរ។
ក្រសួងបានប្រកាសថា ករណីថ្មីនេះកើតឡើងនៅលើស្ត្រីជនជាតិខ្មែរម្នាក់ អាយុ51ឆ្នាំ នៅស្រុកថ្មគោល ខេត្តបាត់ដំបង។ ស្ត្រីរូបនេះ គឺជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក និងបានឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុបចំនួន273នាក់ ក្នុងនោះមានអ្នកជំងឺ48នាក់កំពុងទទួលការព្យាបាល និង225នាក់បានជាសះស្បើយ។
នៅទូទាំងពិភពលោកឯណោះវិញ មានមនុស្សចំនួនជាង21លាននាក់បានឆ្លងវីរុសCOVID-19 ក្នុងនោះមានជាង753,000នាក់បានបាត់បង់ជីវិត និងជាង13,911,000នាក់បានជាសះស្បើយ។ ចំណែកអ្នកកំពុងទទួលការព្យាបាលមានចំនួន6,414,476នាក់ ក្នុងនោះមាន64,490នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
នៅក្នុងរយៈពេល24ម៉ោងកន្លងទៅនេះ ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសចំនួនជាង9,940នាក់ អ្នកស្លាប់ជាង700នាក់ និងជាបានជាសះស្បើយមានចំនួនជិត6,000នាក់។