កម្ពុជានាព្រឹកនេះបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន3នាក់បន្ថែមទៀត ដែលនេះបាននាំឱ្យតួលេខអ្នកឆ្លងវីរុសសរុបនៅកម្ពុជាកើនឡើងដល់272នាក់ ខណៈនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ តួលេខសរុបនៃអ្នកឆ្លងវីរុសនេះ មានចំនួន143,749នាក់។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសចំនួន2ដែលបានរកឃើញអ្នកផ្ទុកវីរុសច្រើនជាង1សែននាក់ នោះគឺហ្វីលីពីន (143,749នាក់) និងឥណ្ឌូនេស៊ី (130,718នាក់)។ ប្រទេសដែលបានរកឃើញអ្នកឆ្លងវីរុសច្រើនជាង1ម៉ឺននាក់នៅតំបន់នេះ នោះគឺសិង្ហបុរី (55,395នាក់)។
ចំណែកប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសCOVID-19 ច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ គឺប្រទេសឥណ្ឌូនេស៊ី ដោយមានរហូតដល់5,903នាក់។
សូមពិនិត្យមើលតារាងចំណាត់ថ្នាក់ខាងក្រោម៖
ប្រភព៖ Worldometers